ជ្រើសរើសភាសា: Khmer Khmer English English
ប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខៈ ០០៨ ស្តីពីការរៀបចំផែនការយុទ្ធសាស្រ្តថវិកាឆ្នាំ២០២៤-២០២៦ និងនីតិវិធីបច្ចេកទេសនៃការរៀបចំគម្រោងថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិឆ្នាំ ២០២៤
អ្នកនិពន្ធ: Roeun Ratanak
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី០៤ ខែសីហា ឆ្នាំ ២០២៣

នៅព្រឹកថ្ងៃសុក្រ ៣រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ០៤ ខែសីហា ឆ្នាំ ២០២៣ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខៈ ០០៨ ស្តីពីការរៀបចំផែនការយុទ្ធសាស្រ្តថវិកាឆ្នាំ២០២៤-២០២៦ និងនីតិវិធីបច្ចេកទេសនៃការរៀបចំគម្រោងថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិឆ្នាំ ២០២៤ នៅសាលប្រជុំសាលាខេត្តឧត្តរមានជ័យក្រោមអធិបតីភាពឯឧត្តម ឃិន ញ៉ាណ អភិបាលរងនៃគណៈអភិបាលខេត្តឧត្តរមានជ័យ ដោយមានការចូលរួមពីសំណាក់តំណាងនៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ នាយករដ្ឋបាល នាយករងរដ្ឋបាល ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត អនុប្រធានរតនាគារខេត្ត ប្រធានពន្ធដារខេត្ត អនុប្រធានមន្ទីរសុខាភិបាល នាយកទីចាត់ការទាំង ៥ ប្រធានអង្គភាពលទ្ធកម្ម អភិបាលក្រុងស្រុកទាំង ៥ មេឃុំសង្កាត់ ស្មៀនឃុំសង្កាត់ សរុបអ្នកចូលរួមប្រមាណ ៨២ នាក់។

ព័ត៌មានទាក់ទង